Posts

Showing posts from April, 2025

គន្លិះប្រចាំថ្ងៃទាំង7លើកទឹកចិត្តស្វាមី

Image
គន្លឹះប្រចាំថ្ងៃចំនួន 20 ដើម្បីលើកទឹកចិត្តស្វាមី 🍀 ១. ចាប់ផ្តើមថ្ងៃរបស់អ្នកដោយស្នាមញញឹម - ភ្ញាក់ឡើងដោយស្នាមញញឹមសម្រាប់ស្វាមី។ ពេលព្រឹកវិជ្ជមាននឹងជះឥទ្ធិពលពេញមួយថ្ងៃរបស់គាត់។ 🍀 ២. និយាយពាក្យស្នេហាផ្អែមល្ហែម - កុំខ្លាចក្នុងការបង្ហាញពីអារម្មណ៍របស់អ្នក៖ "ខ្ញុំស្រលាញ់បងណាស់" "ខ្ញុំនឹកបង" ឬ "អរគុណអ្នកសម្រាប់អ្វីដែលបងបានធ្វើ" ។ 🍀 ៣. ផ្ញើសារផ្អែមល្ហែមពេលថ្ងៃ - ប្រសិនបើអ្នក និងស្វាមីរបស់អ្នកមិននៅជាមួយគ្នាពេញមួយថ្ងៃ សូមផ្ញើអត្ថបទខ្លីៗ ប៉ុន្តែមានអត្ថន័យថា "រីករាយថ្ងៃ" "នឹកបង" ឬ "ត្រលប់មកផ្ទះវិញយប់នេះ"។ 🍀 ៤. ស្តាប់ដោយស្មោះ - នៅពេលស្វាមីរបស់អ្នកចែករំលែកអ្វីមួយ ចូរស្តាប់ដោយយកចិត្តទុកដាក់និងមិនវិនិច្ឆ័យ។ នេះជួយគាត់ឱ្យមានអារម្មណ៍គោរព។ 🍀 ៥. សរសើរប្តីរបស់អ្នក។ - សរសើររឿងតូចតាចដែលគាត់ធ្វើ ឧទាហរណ៍៖ "អ្នកធ្វើម្ហូបបានល្អណាស់" "ខ្ញុំចូលចិត្តវិធីដែលអ្នកមើលថែកូន" ឬ "អ្នកពូកែមើលថែគ្រួសារអ្នក"។ 🍀 ៦. ឱបឬកាន់ដៃ - កាយវិការស្នេហាដូចជាការឱប កាន់ដៃ ឬទះស្មាជួយពង្រឹងទំនាក់ទំនងផ្លូវចិត្ត។ 🍀 ៧. ធ្វើឱ្យមានការភ្ញាក់ផ...

កុំបណ្តោយសំដីអ្នកដទៃគ្រប់គ្រងយើង

Image
🌱កុំបណ្តោយឱ្យពាក្យសម្តីអ្នកដទៃ​ មានឥទ្ធិពលលេីសុខទុក្ខក្នុងជីវិតរបស់យេីង ព្រោះថាពួកគេមិនយល់អំពីស្ថានភាពរបស់យើងឡើយ ពួកគេបានត្រឹមតែឃើញហើយស្មានៗ។ 🌱ពួកគេគ្មានពេលថែជីវិតខ្លួនឯងគេផង ចុះទម្រាំពាក្យសម្ដីដែលបាននិយាយនោះ យើងម្ដេចនឹងអាចជឿបានថារីកចម្រើនដល់ជីវិតរបស់យើង។ 🌱សំលេងរំខានទាំងនោះនឹងបាត់ទៅវិញ នៅពេលដែលអ្នកត្រឹមចិត្ដស្ងប់ស្ងាត់ មិនជ្រួលច្របល់ មិនឆេវឆាវ មិនតក់ស្លុត …ហើយអ្នកក៏ចេះកំចាត់វាចោលជាមួយសំលេងខ្យល់ដល់ត្រជាក់។ 🌱ពេលវេលានឹងបង្ហាញគ្រប់រូបភាពថាមនុស្សខ្លះ ដំបូងៗគិតថាល្អណាស់ ដល់ពេលយូៗទៅទេីបដឹងថា«មិនគួរនៅក្បែរ»នាំតែរឿងអាសោច។ 🎯គ្រាន់តែអ្នកមានគ្រប់យ៉ាងជារបស់ខ្លួនឯង រកឃើញខ្លួនមុនពួកគេ នោះហើយជាពេលដែលពួកគេចាប់ផ្ដើមអូសទាញអ្នកឲ្យ ដើរផ្លូវវល់ៗដូចពួកគេដែរ។ ❤️ជីវិតមួយនេះមនុស្សអាចចាប់ចេញពី អ័ក្សតែមួយដូចគ្នា ប៉ុន្តែខ្សែកោងជីវិតមិនដូចគ្នាឡើយ មានត្រូវមានខុស មានឡើងមានចុះ គ្រាន់តែស្រដៀងគ្នាតែមិនអាចយកជាគោលការណ៍ថាដូចហើយដើរតាមមួយ១០០%ទេ។ _____________ ភូមិគំនិត អត្ថបទដោយ៖ CHea Sokhea ✅ សម្រាប់អ្នកចង់លើកទឹកចិត្ដអត្ថបទABA: 000 517 116 🙏 Joint group: https://t.me/phumkomnethtech