មនុស្សម្នាក់ៗមាន10ឆ្នាំប៉ុន្មានដង?

បើ​មនុស្ស​យើង​មាន​អាយុ​ខ្ទង់ ៧០ឆ្នាំ យើង​មាន​ ១០​ឆ្នាំ​​តែ ៧ដង​ប៉ុណ្ណោះ
១. ១០ឆ្នាំ​ដំបូង ចាយ​អស់​ជាមួយ​ភាព​មិន​ដឹង​ខ្យល់
២. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​សិក្សា​រៀន​សូត្រ
៣. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​ធ្វើ​ការ និង​ការ​ប្រើ​ជីវិត
៤. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​កសាង​ឋានៈ និង​គ្រួសារ
៥. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ថែ​រក្សា​អ្វី​ដែល​រក​បាន​មក
៦. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​មើល​ថែ​សុខភាព​​កាយ និង​ចិត្ត​ឲ្យ​នៅ​រឹង​ប៉ឹង
៧. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​ដាក់​ចុះ​គ្រប់​យ៉ាង និង​រង់​ចាំ​​​ថ្ងៃ​ចុង​ក្រោយ។
កាត់​ពី​ទំនួល​ខុស​ត្រូវ​ផ្សេង​ៗ អ្នក​មាន​ពេល​វេលា​មិន​ដល់ ៣០%​ទេ​ជា​របស់​ខ្លួន​ឯង ដូច្នេះ​សូម​ប្រើ​វា​ឲ្យ​បាន​សប្បាយ។ អាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​ឲ្យ​ចប់ អ្នក​នឹង​អាច​ងាក​មក​ស្រលាញ់​ខ្លួន​​ឯង៖
១. មិន​​ឈឺ​ ប៉ុន្តែ​ក៏​ត្រូវ​​មើល​ថែ
២. មិន​ស្រេក ប៉ុន្តែ​ក៏​ត្រូវ​ផឹក​ទឹក
៣. មាន​ហេតុ​មាន​ផល ក៏​ត្រូវ​ចេះ​ធ្វើ​ចាញ់
៤. មាន​អំណាច ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ដាក់​ខ្លួន
៥. មិន​ហត់​នឿយ ប៉ុន្តែ​ក៏​ត្រូវ​សម្រាក
៦. មិន​មានទ្រព្យ​ច្រើន ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ស្កប់​ស្កល់
៧. មាន​ធុរៈ​ច្រើន​យ៉ាង​ណា ក៏​ត្រូវ​ចេះ​ស្គាល់​ពេល​សម្រាកដាស់​តឿន​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ថា “ជីវិត​សែន​ខ្លី​ណាស់”

សូម​បំពេញ​តួនាទី​​ជា​ម្ដាយ ឪពុក ប្ដី ប្រពន្ធ បង​ប្អូន និង​មិត្តភ័ក្ដិ​ល្អ​បន្ត​ទៀត។
នៅ​ពេល​នៅ​ជាមួយ​គ្នា​ សូម​កុំ​ឆាប់​ខឹង​គ្នា​ងាយ​ៗ​ពេក។ជីវិត​មនុស្ស​យើង​​នឹង​មាន ១០ឆ្នាំមិន​ច្រើន​​ដង​ប៉ុន្មាន​ទេ ដូច្នេះ​សូម​ប្រើ ១០​ឆ្នាំ ទាំង ៧​ដង​របស់​យើង​ឲ្យ​មាន​តម្លៃ។
បើ​ពេល​វេលា​អ្នក​នៅ​សល់ សូម​ចែក​រំលែក​អត្ថបទ​ទាំង​នេះ​ទៅ​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​ផង!

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?