អូសរទេះ

បើសិនជាមនុស្សដែលកំពុងអូសរទេះគឺជាអ្នក ...

នៅលើរទេះមានឪពុកម្តាយនិងកូន ៗ ហើយនៅខាងក្រោយនៅមានភរិយាទៀត ហើយបើមិនប្រយ័ត្នជំពប់ដួលតើនឹងមានរឿងអ្វីកើតឡើង ?!

ទោះបីជាអ្នកគ្មានតម្លៃនៅក្នុងខ្សែភ្នែកអ្នកដទៃ ប៉ុន្តែអ្នកគឺជាមនុស្សដ៏អស្ចារ្យម្នាក់នៅក្នុងគ្រួសារ

ជាមនុស្សប្រុសត្រូវចេះទទួលខុសត្រូវនូវកាតព្វកិច្ចតួនាទី 
ជាមនុស្សស្រីគប្បីទទួលខុសត្រូវគ្រួសារ 

ភាពហត់នឿយរបស់ស្វាមី គឺនៅពេលដែលភរិយាដែលនៅពីក្រោយនោះមិនព្រមជួយ រុញ ជួយទប់ទល់ គាំទ្រ
ភាពហត់នឿយរបស់ភរិយា គឺនៅពេលដែលបុរសជាស្វាមី មិនឃ្មាតខ្មីបញ្ចេញកំលាំងអូសទាញ
ភាពហត់នឿយរបស់ឪពុកម្តា យ គឺនៅពេលដែលកូនចោលម្សៀត
ភាពហត់នឿយរបស់កូនៗ គឺនៅពេលដែលផ្ទះមិនមែនជាផ្ទះ

កុំបន្ថយកំលាំងរបស់ខ្លួន ហើយបណ្តោយអោយម្នាក់ទៀតត្រូវទទួលទម្ងន់បន្ថែម 

គ្រប់គ្នាសុទ្ធតែមានតួនាទី  ចូរចេះទទួលខុសនូវអ្វីដែលជាតួនាទីរបស់ខ្លួន មិនមានត្រឹមតែជានាម សំរាប់តែហៅ 

សាកគិតមើល ហើយក្រឡេកមើលសមាជិកខ្លួននៅក្នុងរង្វង់គ្រួសារ ម្នាក់ៗសុទ្ធតែហត់ដូចគ្នា គ្មានអ្នកហត់ តិចឬហត់ខ្លាំងជាងគ្នានោះទេ ។

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?