សង្សារ៣៣៣ថ្ងៃ

សង្សារ៣៣៣ថ្ងៃ
-----------------------
ដងព្រែកស្ងាត់ឈឹង សម្លឹងជើងមេឃវែងឆ្ងាយ
ជំនោរសាត់សាយ រូបកាយបាត់អស់វិញ្ញាណ
ភូមិក្តាតជើងភ្នំ ជំរំក្រងព្រេងនិទាន
ឋានសួគ៌វិមាន  រយលានអនុស្សាវរីយ។

នារាត្រីកាល តំណាលស្នេហ៍អូននិងបង
ថើបបីត្រកង ប្រលោមប្រលែងវក់វី
កោងកាងព័ទ្ធជិត ផ្តិតជាប់ រឿងយើងទាំងពីរ
រាត្រីរមណីយ នារីផ្ញើចិត្តនឹងបង។

ឬគ្មានសល់សោះ សូម្បី ស្រណោះនឹកនា
ភ្លេចអស់វេលា នាគ្រា ធ្លាប់សាងកន្លង
អំពិលអំពែក វែកញែក ប្រាប់មកខ្ញុំផង
ស្ពានឈើយើងឆ្លង ឬបង ដាច់ចិត្តចោលស្រី?

សំបុត្រស្នេហា ចន្ទថ្លា ជួយផ្ញើប្រាប់ពៅ
ទោះស្នេហ៍ហ្មងសៅ អូននៅ តែស្មោះភក្តី
រឭកសង្សារ  បីរយ សាមសិបបីថ្ងៃ
បើអស់និស្ស័យ ស្តីប្រាប់ មុនអូនឃ្លៀងឃ្លាត។

(សរសេរជូនមិត្តអ្នកអានម្នាក់ជាទីរាប់អាន...)

ប្រភព heng raksmey

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?