មនុស្សប្រុសខ្លះ

មនុស្សប្រុសភាគច្រើនស្រលាញ់មនុស្សស្រីបានត្រឹមតែក្នុងន័យជា "សង្សា" តែដល់ពេលដែលជ្រើសរើសគូរអនាគតបែជាស្របតាមចិត្តគ្រួសារទៅវិញ !! ចុះនាង?មានយល់ពីអារម្មណ៍នាងអត់? អាចធ្វើអោយនាងញញឹមញញែមបានតែពេលចាប់ផ្ដើម ចុះហេតុអីមិនធ្វើអោយស្នាមញញឹមនោះឋិតឋេរបានពេញមួយជីវិតរបស់នាង ?  រឺអាចចេះតែធ្វើអោយនាងសប្បាយចិត្តបានត្រឹមក្នុងចំនងស្នេហាមួយដែលជាសង្សាៗៗៗៗ ហើយក៏សម្លាប់ទឹកចិត្តនាងដោយទៅធ្វើជាកូនល្អដើម្បីគ្រួសារ !!យល់ថាអ្នកជាកូនប្រុសអ្នកត្រូវតែមានកាតព្វកិច្ចធ្វើជាកូនល្អ តែអ្នកត្រូវយល់ថានាងក៏ត្រូវតែធ្វើជាកូនល្អសំរាប់គ្រួសារនាងដែរ នាងបានចំនាយពេលវេលារស់នៅជាមួយអ្នកស្និទ្ធស្នាលជាមួយអ្នក ដោយនាងប្រឈមមុខគ្រប់បែបយ៉ាងជាមួយគ្រួសារនាង រឺជាមួយមនុស្សទាំងអស់ដែលនាងស្គាល់ទោះបីជានាងត្រឹមតែជាមនុស្សស្រីក៏ដោយ !! ហេតុអីអ្នកមិនព្យាយាមគ្រប់បែបយ៉ាងដើម្បីបានរស់នៅជាមួយនាង ? អ្នកអាចពន្យល់ណែនាំមនុស្សក្នុងគ្រួសារអ្នកអោយទទួលយកនាង រឺអ្នកអាចប្រាប់ពួកគាត់ថាអ្នកស្រលាញ់នាងខ្លាំង នោះខ្ញុំជឿថាពួគគាត់ទោះមិនអាចទទួលយកបាន១០០%តែពួគគាត់ក៏អាចគិតពីនាងបានត្រឹម១០%ដែរ !! បើអ្នកមិនទាន់ធ្វើកុំនិយាយថាខ្លាច..ហើយបោះបង់នាងដោយមិនទាន់បានសាកល្បងធ្វើវាសោះសម្រាប់នាង
ហើយខ្ញុំសង្ឃឹមថាមនុស្សប្រុសល្អៗមួយចំនួនប្រាកដជាធ្វើបាន ក្នុងការដែរណែនាំមនុស្សដែលខ្លួនឯងស្រលាញ់អោយមនុស្សក្នុងគ្រួសារបានដឹងបានលឺ ហើយនឹងមិនបោះបង់នាងចោលដោយលេសត្រឹមថា "បងត្រូវធ្វើដើម្បីគ្រួសារ" .....😊
#Copy

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?