ផ្កាពេញសម្ផស្ស

ផ្កាពេញសម្ផស្ស

១. រលឹមផ្សែងក្រូច កោះកុងរុងរោចន៍ សោភ័ណ
ព្រៃឈើរាប់ពាន់ ឈរជ្រោងលម្អ វិថី
ខែមិថុនា វស្សា រុក្ខជាតិលាស់ខ្ចី
ផ្កាក្ងោក ចំប៉ី រីកស្រស់បស់...

២. ត្រើយម្ខាងឆ្លងស្ពាន ហាក់មាននិស្ស័យ ស្នេហា
មណ្ឌលសីមា កញ្ញាផ្កាពេញ សម្ផស្ស
អូនប្រាប់ផ្លូវបង ក្នុងនាមម្ចាស់ស្រុក ដែនកោះ
វាចាពីរោះ គោះចិត្តបងហើយ...

បន្ទរ. ឃុនឆាង ឃុនផែន ជួយដឹង
ខ្ញុំរំពឹង សមុទ្រជួយ តបឆ្លើយ
ខ្ញុំរក ត្រើយស្នេហ៍ ឃើញហើយ
ឱ!ចាំយាមអើយ នាងស្នេហ៍ខ្ញុំទេ?

៣. ជួរភ្នំវែងឆ្ងាយ កាយបងបាត់អស់ បេះដូង
វាលខ្សាច់បាក់ខ្លង បងផ្សងបានថ្នម មាសមេ
បងវិលម្តងទៀត បើយើងជាគូ បុព្វេ
ពឹងញាតិហមហែ បាចផ្កាពរជ័យ...
ប្រភព heng raksmey

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?