ភ្លេចទៅចុះ

ភ្លេចទៅចុះ

១. ស្រមោលស្នេហ៍ ក្រោមខែរនោច
ឆ្ងាយម៉ឺនយោជន៍ ដូចដែនដួងចិត្ត
យំគ្មានអ្នកឮ ទ្រូងចុកឈឺ មួយជីវិត
ខ្លាចហើយស្នេហ៍ផិត គ្មានអាណិត បេះដូងពៅ...

២. ចិត្តភក្តី ផ្ញើទៅជើងមេឃ
សូមដៃព្រែក នាំកាយខ្ញុំទៅ
ជើងភ្នំត្រជាក់ សូមជួយលាក់ រឿងហ្មងសៅ
កប់ចោលអោយជ្រៅ កុំចាំនៅ នាំឈឺផ្សា...

បន្ទរ. រោយផ្កា តាមព្រែក
យប់ស្អែក លាស្នេហា
លាលុះមរណា
សច្ចាលែងទាមទារ នឹកនាដល់ប្រុសបង។

៣. កោះកុងអើយ កុំសើចនិន្ទា
ខ្ញុំសូមលា ទាំងឆ្នេរបាក់ខ្លង
បើកោះនឹកខ្ញុំ សូមកុំយំ ហៅនួនល្អង
ខ្ញុំលែងចាំចង រឿងកន្លង ភ្លេចទៅចុះ...
ប្រភព heng raksmey

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?