ទឹក និង ប្រេង

ទឹកនិងប្រេងត្បិតតែនៅជាមួយគ្នាមែនតែមិនអាចចូលគ្នាបានទេ
ប្រេងនៅដោយប្រេង ទឹកនៅដោយទឹក
ដូចតែមនុស្សចឹងបើឈរលើផលប្រយោជន៍រួមចេះតែនៅជាមួយគ្នាកើតដល់ពេលណាមួយដែលមានឱកាសផ្សេងនោះគេនឹងចេញពីក្រុមមនុស្សដែលនៅជាមួយ
ប្រៀបបាននឹងទឹកហើយនិងប្រេពេលគេបូមប្រេងចេញពីទឹកគ្មានជាប់ទឹកមកជាមួយទេ បើគេបូមទឹកចេញពីប្រេងក៌គ្មានប្រេងជាប់ទឹកដែរ។ 
ធ្វើជាមនុស្សត្រូវទុកផ្លូវក្រោយព្រោះយើងមិនអាចមើលដឹងថាមនុស្សបែបណាដែលនៅជាមួយយើងរហូតទេ មានតែខ្លួនយើងដែលមិនអាចចោលខ្លួនឯងបាន តែយើងក៌ត្រូវរាប់អានមនុស្សអោយបានច្រើនទើបប្រសើរ ស្គាល់គេ ស្គាល់ឯង ទើបយើងអាចជួបមនុស្សដែលមានធាតុផ្សំដូចគ្នា ឬ ប្រហាក់ប្រហែលគ្នាបាន។
ស្គាល់គ្នា10ឆ្នាំ ក៌ មិនប្រាដកស្គាល់គេត្រឹម10ថ្ងៃដែរ។ មនុស្សដែលមានធាតុដូចគ្នា ឬ ប្រហាក់ប្រហែលគ្នាទើបរស់នៅជាមួយគ្នាបានយូរ។
ខុង ជឺ និយាយថា "បើយើងមិនចង់អោយនរណាម្នាក់ធ្វើអ្វីដាក់យើង យើងក៌ពុំគួរធ្វើទង្វើនោះដាក់គេវិញដែរ"
បើយើងនៅតែក្រសោបប្រេងយើងនឹងក្លាយជាប្រេង បើយើងនៅតែក្រសោបទឹកយើងនឹងក្លាយជាទឹក បើយើងឃើញបងប្អូនយើងខុសនៅតែកាន់ជើងយើងមិនខុសពីបងប្អូនយើងទេ។
ជាចុងបញ្ចប់ សំរាប់ខ្ញុំខ្ញុំស្រលាញ់តែអំពើល្អរបស់គេទេ ហើយកែតម្រូវអំពើអាក្រក់ បើធ្វើមិនបានមានតែបែកគ្នា។

ប្រភព អាត វាសនា

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?