កំណាព្យ ស្នេហា ពីមនុស្សស្រីម្នាក់

១. សាយណ្ហកាលក្រាលលម្អងពណ៌មាស
ដុំពពកពេញពាសគ្របដណ្តប់ដៃព្រែក
ឈររង់ចាំបងឆ្លងស្ពានរយលានសង្វេគ
សូរ្យកាន្តលាមេឃអូនបិទភ្នែក បង្ហូររាល់ក្តីឈឺផ្សា។

២. បង្ហើរប្រាប់ពៅអូននៅទន្ទឹង
ស្ពានចាស់ឈរធ្មឹង សម្លឹងរកត្រើយវាសនា
អូនទុកចិត្តស្មោះ លើកោះជាយដែនសីមា
ទុកស្នេហ៍យើងក្រោមបាតជលសា ប្រាថ្នាថ្ងៃមួយជួបបង។

បន្ទរ. បើស្រែអំបិល នាំបងវិលមកជួបស្រី
នាំទាំងភក្តី ដែលថ្លៃធ្លាប់មានកន្លង
ទោះវេលាខ្លី ដែលស្រីអាចនៅក្បែរបង
ក៏នៅតែផ្សង សូមបងថ្នមមុនលាទៅ។

៣. ចាបព្រៃកុំយំ បើព្រឹកពុំឃើញខ្ញុំមក
សូមទឹករលក កួចយករាល់ស្នេហ៍ហ្មងសៅ
កួចផ្ការុះរោយ អោយរីកក្នុងព្រែកសែនជ្រៅ
រាល់អនុសារបងនិងពៅ សូមដិតដាមនៅទីនេះ។

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?