អារម្មណ៍មនុស្សប្រុស

#អារម្មណ៍មនុស្សប្រុស

#មនុស្សស្រីមិនយល់ពីមនស្សប្រុស នៅពេលដែលពាក្យសម្តីរបស់មនុស្សស្រីមួយប្រយោគធ្វើអោយមនុស្សប្រុសនៅស្ងៀមហើយស្ងាត់មាត់មិននិយាយអ្វី
មិនមែនមកពីមនស្សប្រុសក្រោធខឹងទេ តែវាជាការផ្តល់ស្នាមរបួសដ៏ជ្រៅមួយសំរាប់មនុស្សប្រុស

#មនុស្សស្រីមិនយល់ពីមនស្សប្រុស នៅពេលដែលឃើញមនុស្សប្រុសតែងតែមានសេចក្តីសុខគ្រប់ពេលវេលាដូចមិនចេះខ្វល់ខ្វាយអ្វី មិនមែនមានន័យថាមនុស្សប្រុសមិនចេះកើតទុក្ខនោះទេ តែគ្រប់យ៉ាងត្រូវានកប់ទុកយ៉ាងជ្រៅនៅក្នុងបាតបឹងនៃបេះដូង

#មនុស្សស្រីមិនយល់ពីមនស្សប្រុស នៅពេលដែលមនុស្សស្រីលះបង់និងធ្វើគ្រប់បែបគ្រប់យ៉ាងអោយមនុស្សប្រុស មិនមែនមុស្សប្រុសមើលមិនឃើញ គ្រាន់តែមនុស្សប្រុសមិនពូកែក្នុងការបង្ហាញអារម្មណ៍ចេញ

#មនុស្សស្រីមិនយល់ពីមនស្សប្រុស នៅពេលដែលមនុស្សប្រុសនិយាយពីចំនុចអាក្រក់ៗរបស់មនុស្សស្រីនៅចំពោះមុខខ្លួន ដែលការពិតនោះនៅមុខអ្នកផ្សេងមនុស្សប្រុសនិងលើកសរសើរមនុស្សដូចទេពធីតា

#មនុស្សស្រីមិនយល់ពីមនស្សប្រុស នៅពេលដែលមនុស្សបែខ្នង ដើម្បីមិនអោយមនុស្សស្រីមើលឃើញនូវភាព ការឈឺចាប់ដែលនៅក្នុងកែវភ្នែក និងទឹកភ្នែកជាមួយឈាមដែលដក់ជាប់ក្នុងបេះដូង

#មនុស្សស្រីមិនយល់ពីមនស្សប្រុស នៅពេលដែលអន់ចិត្ត ហើយត្រូវទៅអង្គុយក្រេបសុរ៉ាម្នាក់ឯងគ្រប់ពេល

#មនុស្សស្រីមិនយល់ពីមនស្សប្រុស នូវអ្វីដែលមនុស្សស្រីយល់ថាមនុស្សប្រុសរឹងមាំនោះ វាគឺត្រឹមតែជាសំបកក្រៅ តែបេះដូងមួយដួងដែលដែលទន់ជ្រាយគឺវាបានស្ថិតនៅខាងក្នុងនៃសំបកក្រៅនោះ

#មនុស្សស្រីមិនយល់ពីមនស្សប្រុស នៅពេលដែលមនុស្សប្រុសខូចចិត្ត គេមិនជេរថាស្តីជារហូតនោះ ព្រោះតែកូនចិត្តដែលនៅជ្រៅសែនជ្រៅនៅស្រលាញ់

#មនុស្សស្រីមិនយល់ពីមនស្សប្រុស នៅពេលដែលមនុស្សស្រីឈឺចាប់ តែការពិតការឈឺចាប់ដែលស្ថិតនៅក្នុងបេះដូងមនុស្សប្រុសក៏មិនដែលតិចជាងមនុស្សស្រី

#មនុស្សស្រីមិនយល់ពីមនស្សប្រុស នៅពេលដែលមនុស្សប្រុសខឹង មិនមែនមកពីមិនអាចស៊ូទ្រាំជាមួយនិងការរករឿងអត់ហេតុផលរបស់មនុស្សស្រី តែដោយសារតែសម្តីរបស់មនុស្សស្រី ប៉ះទង្គិចរបួសដ៏ជ្រៅ

ប្រសិនបើមនុស្សប្រុសម្នាក់ ស្រលាញ់មនុស្សស្រីម្នាក់ស្មោះពិត គឺវាមានច្រើនយ៉ាងដែលមនុស្សស្រីមិនយល់
មនុស្សប្រុសផ្តល់កត្តិយសមនុស្សស្រីជាមួយនិងការលះបង់របស់នាងមិនតិចតួចទេ  តែដោយសារតែអ្វីដែលមនុស្សប្រុសរែកពន់វាច្រើពេក

បេះដូងរបស់មនុស្សប្រុសមិនរឹងមាំជាងមនុស្សស្រីទេ ព្រោះមនុស្សស្រីអាចជះកំហឹងចេញមកបាន តែមនុស្សប្រុសធ្វើមិនបាន ហើយបានត្រឹមតែរក្សារទុកនៅក្នុងបាតបឹងនៃបេះដូង ដែលស្ថានភាពបែបនេះពិតឈឺចាប់មិនអាចពណ៌នាបាន៙៚
Admin SoY៙៚

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?