សម្រង់សម្ដីអាប្រាហាមលីនខូល abraham lincoln

សំរង់សម្តី អាប្រាហាម លីនខូល(abraham Lincoln)
-ខ្ញុំដើរយឺតៗ ប៉ុន្តែខ្ញុំមិនដែលដើរថយក្រោយទេ
-មិត្តភក្តិគឺជាមនុស្សម្នាក់ដែលមានសត្រូវរួមជាមួយអ្នក
-វិធីល្អបំផុត ក្នុងការទស្សន៍ទាយអំពីអនាគត គឺត្រូវតែបង្កើតវាដោយខ្លួនឯង
-អ្នកណាក៍ដោយ ដែលអាចផ្លាស់ប្តូរមតិសាធារណៈបាន គឺប្រាកដជាអាចផ្លាស់ប្តូរ រដ្ឋាភិបាលបាន
-ត្រូវជៀសវាងប្រជាប្រិយភាព ប្រសិនបើអ្នកចង់បានសន្តិភាព
-កុំបារម្ភ នៅពេលអ្នកមិនបានគេទទួលស្គាល់ ប៉ុន្តែត្រូវព្យាយាមឲ្យសមនឹងតម្លៃនៃការទទួលស្គាល់នោះ
-ប្រសិនបើ ខ្ញុំមានពេល1ម៉ោងដើម្បីកាប់ដើមឈើ ខ្ញុំនឹងចំណាយពេល45នាទីដើម្បីសំលៀងពូថៅ

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?