ជាតិជាស្រ្តី

១-មនុស្សអើយ មនុស្សស្រី
    អ្នកអភ័ព្វក្រៃ នៅលើលោកា
    អ្នកជាប្រពន្ធ អ្នកជាមាតា
    អ្នកជាបុប្ផា គេស្រោចទឹកក្តៅ។

២-មនុស្សអើយ មនុស្សស្រី
    ចិត្តអ្នកភក្តី គេដៀលថាខ្លៅ
    រស់បម្រើប្រុស នៅលើលោកី
    អភព្វ័ម្លេះស្រី តាំងពីថ្ងៃកើត។

៣-រស់ស្ទើរតម្លៃ ដូចច័ន្ទរនោច
    ជីវិតផ្សាខ្លោច រស់ខ្វះរស្មី
    ត្បិតគេហៅម៉ែ តែគ្មានតម្លៃ
    ព្រោះជាតិជាស្រ្តី ទេសករតណ្ហា។

៤-កើតមកស្អាតស្រស់ គេបោះសម្តី
    នាងនោះជាស្រី របស់តាតា
    នាងរូបអាក្រក់ គេខ្ពើមរអា
    នាងស្អាតអស្ចារ្យ រស់ក្បែរសំណរ។

៥-គ្រាន់កើតមកស្អាត ក៏មានកំហុស
   ចំណីប្រុសៗ ព្រោះតែរូបល្អ
   ស្រលាញ់ដណ្តើម ប្រចណ្ឌបង្ក
   ភ្នាល់គ្នាលាបពណ៌ ដណ្តើមបំផ្លាញ។

៦-មនុស្សអើយ មនុស្សស្រី
    ជួបស្នហ៍ភក្តី មហាសំណាង
    បើមានកូនល្អ តាមធម៌គន្លង
    នោះអស់អ្នកផង សរសើរបុណ្យនាង៕

ប្រភព fb acc អ៊ុក ប៊ុនយ៉ុង

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?