លោកតាម្នាក់ប្រគល់ថ្មមួយដល់ចៅ តែផ្តាំចៅថាសូមកុំលក់វា ហើយសូមចៅគ្រាន់ទៅសួរមនុស្ស៤រូប ថាវាមានតម្លៃប៉ុន្មានបានហើយ ពេលនោះចៅហ្នឹងដឹងថាវាយ៉ាងម៉េចហើយ

តើជីវិតមានន័យអ្វី? តើអ្វីជាតំលៃនៃជីវិត? ជាសំនួររឿយៗ ដែលអ្នកតែងតែសួរខ្លួនឯង។ ថ្ងែនេះយើងនឹងនាំប្រិយមិត្តនូវរឿងនិទានអំពីតំលៃនៃជីវិតដែលបង្កប់នូវការអប់រំសម្រាប់ពិចារណាជាប្រយោជន៍ក្នុងការរស់នៅប្រចាំថ្ងៃដូចតទៅ៖“តើតំលៃនៃជីវិតជាអ្វី?” ជាសំនួរដែលគ្នានចំលើយ ហើយចាក់ដោតបេះដូងក្នេងប្រុសម្នាក់ឲ្យទៅសួរលោកតារបស់ខ្លួន។ បន្ទាប់ពីបានលឺសំនួរ លោកតាក៏ដកនូវដុំថ្មមួយដុំ ទៅឲ្យចៅប្រុសដោយនិយាយថា៖​ “ ដើម្បីដឹងថាតំលៃនៃជីវិតជាអ្វី ចូលចៅប្រុសទៅរកតំលៃនៃដុំថ្មមួយនេះសិនចុះ តែដាច់ខាតមិនត្រូវលក់វាឡើយ។ ក្មេងប្រុសក៏យកដុំថ្មដើរចេញទៅទាំងភាពងឿងឆ្ងល់ ហើយនៅតាមផ្លូវក៏ទៅសាកសួរបុរសលក់ក្រូចម្នាក់ ថាតើដុំថ្មនេះមានតំលៃប៉ុន្មាន? បន្ទាប់ពីពិនិត្យមើលថ្មនេះហើយ ក៏ឃើញថាថ្មនេះហាក់បីដូចជាភ្លឺចែងចាំងគួរសម ហើយក៏សំរេចចិត្តដោះដូរ ក្រូច១២ផ្លែរបស់ខ្លួនជាមួយនិងថ្មរបស់ក្មេងប្រុសនោះ​ តែដោយសារតែបណ្តាំរបស់លោកតា ក្នេងប្រុសនោះក៏សំរេចចិត្តមិនលក់ថ្មនោះឡើយ។
  លុះក្រោយមកខ្លួនក៏បានទៅជួបនិងអ្នកលក់ត្បូងពេជ្រម្នាក់ ការដែលបានឃើញដុំថ្មនោះភ្លាម អ្នកលក់ត្បូងនោះក៏បានឲ្យតំលៃថ្មនោះ ១លានដុលា្លរ ប៉ុន្តែក្មេងប្រុសប្រកែកមិនលក់ ដោយឃើញបែបនេះគាត់ក៏បន្ថែមខ្សែករមាស ២២៤ការ៉ាតេ ទៀតឲ្យទៅក្មេងប្រុសនោះ តែដោយបានសន្យានិងលោកតារបស់ខ្លួន គាត់ក៏បានក្រវីក្បាលហើយដើរចេញ។
  ក្មេងប្រុសបានបន្តដំណើរទៅមុខទៀត ក៏បានជួបនិងអ្នកលក់ថ្មមានតំលៃម្នាក់ ហើយក៏បានបង្ហាញថ្មរបស់ខ្លួនទៅបុរសនោះ គ្រាន់តែក្រលែកភ្លាមបរុសនោះក៏បាននិយាយថា៖ វាមិនមែនជាដុំថ្មទេ តែជាត្បូងទទឹមដែលមានតំលៃបំផុត ហើយបើទោះបីជាខ្ញុំត្រូវលក់ទាំងខ្លួនរបស់ខ្ញុំក៏ប្រហែលជាមិនអាចទិញត្បូងទទឹមដ៏មានតំលៃនេះបានផង។
  ក្មេងប្រុសនោះឈរស្ដាប់ទាំងភ្ញាក់ផ្អើល និងស្រពិចស្រពិលក្នុងចិត្តថាហេតុអ្វីបានជាតំលៃដែលមនុស្សមា្នក់ៗផ្ដល់ឲ្យត្បូងទទឹមនេះខុសៗគ្នាបែបនេះ? បន្ទាប់ពីដំណើរដ៏វែងឆ្ងាយនេះមក ក្មេងប្រុសនោះក៏ត្រលប់មកសួរតារបស់ខ្លួននូវសំនួរដ៏ដែរ៖ តើតំលៃនៃជីវិតជាអ្វី? លោកតា! លោកតាក៏បានឆ្លើយថា៖ “គុណតំលៃនៃជីវិតវាស្រដៀងគ្នាទៅនិងចំលើយដែលចៅទទួលបានពី អ្នកលក់ក្រូច អ្នកលក់បន្លែ អ្នកលក់ត្បូងពេជ្រ និងអ្នកលក់ថ្មមានតំលៃដែរ។ តំលៃជីវិតរបស់យើងវាហាក់ដូចជាត្បូងទទឹមដ៏មានតំលៃនេះអញ្ចឹង វាចែងចាំងនិងមានតំលៃខ្ពស់មិនអាចកាត់ថ្លៃបាន តែទោះបីជាវាមានសក្តានុពលយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែវាយតំលៃយើងតាមរយះរូបភាពផ្សេងៗគ្នា។
  ប៉ុន្តែអ្វីដែលសំខាន់ យើងខ្លួនឯងមិនត្រូវអនុញ្ញាតឲ្យសំលេងនៃការរិះគន់ និងការវាយតំលៃទាំងនោះ ធ្វើឲ្យយើងគិតថាខ្លួនជាមនុស្សអន់ ឫខ្លួនមានតំលៃទាបជាងអ្នកដ៏ទៃនោះឡើយ យើងត្រូវចាំថាយើងជាពេជ្រដ៏មានតំលៃ ហើយភាពចែងចាំងរបស់យើងនឹងត្រូវបានគេឃើញនូវថ្ងៃណាមួយ។ ដូចនេះហើយត្រូវចេះគោរព និងឲ្យតំលៃទៅលើខ្លួនឯងឲ្យបានគ្រប់គ្រាន់ ព្រោះថាតំលៃដែលយើងឲ្យទៅលើខ្លួនឯង វាពិតជាមានឥទ្ធិពល និងអំណាចទៅលើផ្លូវជីវិតដែលយើងដើរទៅថ្ងៃមុខ”៕
ប្រភព website khmersabnews

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?