សត្វក្អែកនិងដបទឹក

នារដូវក្តៅស្ងួតហួតហែង មានសត្វក្អែកមួយក្បាលស្រេកទឹកសឹងដាច់ខ្យល់ស្លាប់។ វាខិតខំហើរស្វែងរកទឹកផឹកយ៉ាងហត់នឿយ ហើយក៏ប្រទះជួបនឹងដបទឹកមួយដែរមានទឹកកន្លះដប។

វាមានភាពរីករាយ ប៉ុន្តែវាពិតជាតូចចិត្តខ្លាំងណាស់ដោយសារដបទឹកតូច និងវែងពេកធ្វើឲ្យវាមិនអាចផឹកទឹកបានឡើយ។ វាគិតថា វាប្រាកដជាស្លាប់ជាមិនខាន ទោះជាខំយ៉ាងណាក៏គ្មានប្រយោជន៍ដែរ។

ដោយសារតែនៅក្បែរនោះមានដុំគ្រួសតូចៗជាច្រើន គំនិតមួយក៏បានផុសឡើងមកដែរ ក្អែកបានព្យាយាមពាំដុំគ្រួសទម្លាក់ម្តងមួយៗទៅក្នុងដកទឹកទាល់តែកម្ពស់ទឹកឡើងស្មើនឹងមាត់ដប។ ចុងបញ្ចប់វាអាចផឹកទឹកនោះបានយ៉ាងឆ្អែតស្កប់ស្កល់។

គំនិត្យអប់រំ
ក្នុងគ្រាលំបាក គំនិតបន្តិចបន្តួចរបស់អ្នក មិនប្រាកដថាគ្មានប្រយោជន៍ មិនអាចជួយអ្នកបាននោះឡើយ៕

គំនិតវិជ្ជមានរបស់អ្នក នឹងធ្វើឲ្យអ្នកជោគជ័យ

គំនិត្យភាពជាអ្នកដឹកនាំរបស់ពុទ្ធសាសនា
               បធាន ប្រែ​ថា សេចក្តី​ព្យាយាម ការ​ខំ​ប្រឹង​ប្រែង ការ​ឧស្សាហ៍ ការ​សំភី ។ ក្នុង​ព្រះ​ពុទ្ធ​សាសនា ប្រធាន ឬ​សេចក្តី​ព្យាយាម​នេះ មាន​ ៤ ប្រការ​គឺ៖
១  សំវរ​បធាន÷ សេចក្តី​ព្យាយាម​ប្រយ័ត្ន​ការ​ពារ មិន​ឱ្យ​អំពើ​បាប​ អំពើ អកុសល អំពើ​អាក្រក់ បញ្ហា​នានា ដែល​មិន​ទាន់​កើត​ កុំ​ឱ្យ​កើត​ឡើង​បាន ។
២  ប​ហា​ន​បធាន÷ សេចក្តី​ព្យាយាម​លះ​បង់​ ឬ​កំចាត់​បំផ្លាញ​អំពើ​បាប​ អកុសល អំពើ​អាក្រក់​ និង​បញ្ហា​នានា​ដែល​កើត​មាន​ឡើង​ហើយ ឱ្យ​អស់​វិញ ។
៣  ភាវនា​បធាន÷ ព្យាយាម​ចម្រើន បង្កើត​បង្កើន​នូវ​អំពើ​ល្អ កុសល​បុណ្យ សេចក្តី​សុខ​ដែល​មិន​ទាន់​កើត​មាន ឱ្យ​កើត​មាន​ឡើង ។
៤   អនុ​រ​ក្ខ​នា​បធាន÷  ព្យាយាម​រក្សា​ អភិរក្ស​ ការពារ​គ្រប់​គ្រង​ ថែ​ទាំ​ កុសលធម៌​ សេចក្តី​ល្អ សេចក្តី​សុខ​ ដែល​កើត​ឡើង​ហើយ ឬ​ដែល​កំពុង​មាន​នោះ​ ឱ្យ​គង់​វង្ស​ និង​រឹត​តែ​ចម្រើន​ឡើងៗ ថែម​ទៀត ។

ពិនិត្យ​មើ​ល​ទៅ​លើ​ការ​ប្រើ​ពាក្យ​ ប្រធាន​ នេះ​គឺ​សម្រាប់​សម្គាល់​អ្នក​ដែល​ធំ​លើស​គេ ។ ដែល​គួរ​ហៅ​ថា​ជា​ប្រធាន​នោះ ព្រោះ​ត្រូវ​មាន​សេចក្តី​ព្យាយាម​ទាំង​ ៤ យ៉ាង​នេះ ជា​លក្ខណៈ​សម្គាល់​ គឺ​ព្យាយាម​កុំ​ឱ្យ​សេចក្តី​ទុក្ខ និង​បញ្ហា​ផ្សេងៗ​ កើត​ឡើង​ក្នុង​សង្គម​ខ្លួន, ព្យាយាម​កម្ចាត់​នូវ​សេចក្តី​ទុក្ខ​ដែល​សង្គម​កំពុង​ជួប​ប្រទះ ឱ្យ​អស់​ទៅ, ព្យាយាម​បង្កើត​រក​សេចក្តី​សុខ​ស្រួល​ឱ្យ​បាន​ច្រើន​ជា​ទី​បំផុត​ដល់​សង្គម​ និង​ព្យាយាម​ថែរក្សា​ គ្រប់​គ្រង​កុំ​ឱ្យ​សេចក្តី​សុខ​នោះ​បាត់​បង់​ទៅ​វិញ ។

ក្នុង​សម័យ​បច្ចុប្បន្ន​នេះ យើង​ប្រើ​ទាំង​ពាក្យ​ប្រធាន និង​ប្រធានាធិបតី ដោយ​ពាក្យ​ប្រធានាធិបតី សម្រាប់​សម្គាល់​អ្នក​ដឹក​នាំ​ថ្នាក់​កំពូល​នៃ​ប្រទេស​ណា​មួយ​ ជា​ពិសេស​ ក្នុង​របប​ប្រជាធិបតេយ្យ ។ បើ​តាម​ន័យ​នេះ ប្រធានាធិបតី ប្រែ​ថា ជា​ធំ​លើ​ប្រធាន ឬ​ប្រធាន​លើ​ប្រធាន ។ បើ​យក​ជា​ន័យ​វិញ​ ប្រធានាធិបតី គឺ​ជា​អ្នក​ដែល​មាន​សេចក្តី​ព្យាយាម​ក្នុង​ព្យាយាម​ទាំង​ ៤ ដ៏​លើស​លប់​លើ​គេ​ឯង​ទាំង​អស់​ ។

ដោយ ឡាន់ សុមនោ

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?