ការបង្រៀននៃគ្រូបង្រៀនពិត

   គ្រូបង្រៀនដ៌អស្ចារ្យ គឺអាចបង្រៀនសិស្សអោយចេះស្រមៃ  និង ស្គាល់បុព្វហេតុជីវិត ធ្វើជាមនុស្សអោយមានតម្លៃ មិនមែនមនុស្សដែលគិតតែពីរឿងជោគជ័យនោះទេ។
 -ការបង្រៀនសិស្សអោយចេះស្រមៃ គឺសិស្សនឹងខំរៀនដោយ ខ្លួនឯង ដោយការប្រើក្តីស្រមៃទៅលើមេរៀន ដោយអោយសិស្សបែកគំនិតលើមេរៀន គ្រូគ្រាន់តែអោយតំរុយ និង លំហាត់ រួចយកមកកែ ។
 -ការបង្រៀនសិស្សអោយស្គាល់ បុព្វហេតុជីវិត សិស្សនឹងមិនខូចខិល ស្គាល់ខ្លួនឯង ស្គាល់គុណធម៌ ស្គាល់អ្វីទៅជាអាត្មានិយម តម្លៃនៃមនុស្ស....។ 
 -ការបង្រៀនសិស្សអោយធ្វើជាមនុស្សមានតម្លៃមិន តែមិនគិតរឿងជោគជ័យជាធំ ធ្វើអោយសិស្សចេះស្រលាញ់គ្នាប្រៀបបានគ្រួសារតែមួយ មិនថារឿងមិត្តភ័ក្ដិ បងប្អូននោះទេ សូម្បីសង្គមជាងទាំងមូលក៌ដោយ។
   សរុបមក ការបង្រៀនគឺជាការតំរង់ផ្លូវ បង្ហាញផ្លូវអោយសិស្សដើរដោយខ្លួនឯង ស្វែងយល់ដោយខ្លួនឯង ដោយមិនយកចំនេះនោះអនុវត្តផ្លូវខុស គឺគ្រូបង្រៀនចាំបាច់ត្រូវ បង្រៀនអោយសិស្សចេះស្វែងយល់បុព្វហេតុជីវិតដោយខ្លួនឯង អ្វីដែលគួរអោយខ្លាចនោះ ខ្កាចតែមនុស្សចេះដឹងទៅដើរផ្លូវខុសដោយសារពាក្យជោគជ័យ ចឹងហើយគួរសិស្សរៀនពីមនុស្សដែលមានតម្លៃចៀសជៀនគិតពីរឿងជោគជ័យដែលមនុស្សទូទៅអោយតម្លៃទៅលើលុយកាក់ ឬ អ្វីដែលលើសគេ។

សូមជូន សុភាសិត ដែលខ្ញុំនិពន្ធខ្លួនឯងកាល2016

       អ្វីដែលគួរអោយខ្លាចបំផុតនោះគឺ ចំនេះដឹងខ្វះគុណធម៌ ជំនួញខ្វះមនសិការ

ប្រភព អាត វាសនា

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?