កូរ៉េខាងត្បូង

នេះជារឿងដែលខ្ញុំអានម្តងហើយម្តងទៀត ហើយខ្ញុំឆ្ងល់ថាហេតុអ្វី​ជន​ជាតិ​មួយ​ក្នុងរយៈពេល ២០ ឆ្នាំ (១៩៦៨ - ១៩៨៨) អាចលះបង់ ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ការ​កំសាន្ត​និងភាព​អាត្មានិយម​របស់មនុស្សម្នាក់ៗ​ដើម្បី​រួម​គ្នា​ក​សាង​​វិបុលភាព? សូម្បីតែនៅលើទូរទស្សន៍ក៏​មាន​តែ​កម្មវិធី បង្រៀន​ពី​ការ​រក​ស៊ី​និង​ធ្វើ​ជាមនុស្សប៉ុណ្ណោះមិនមានច្រៀងរាំនោះទេ។ ហើយ​បច្ចុប្បន្ន​នេះ​សេដ្ឋកិច្ច​របស់​កូរ៉េ​រឹងមាំ ជំនាន់កូនចៅរស់នៅសុខ ស្រួល​ទេសចរណ៍​ជុំ​វិញ​ពិភព​លោក អត្រាសិក្សាតន្ត្រីបុរាណ ក៏ឈាន​មុខគេនៅ​អា​ស៊ី​ (កាល​វិ​ភាគ​សម្តែង​តន្រ្តី​បុ​រាណ​ត្រូវបានធ្វើឡើងជាប្រចាំនៅ Seoul និង Tel Aviv របស់ Israel) ។
នៅទសវត្សឆ្នាំ ១៩៦០ កូរ៉េគឺជាប្រទេសមួយក្នុងចំណោមប្រ​ទេស​ក្រីក្រ​បំ​ ផុត​នៅ​អាស៊ី។ ក្នុង​ឆ្នាំ ១៩៦៨ ជនជាតិកូរ៉េបានសំរេច​ចិត្ត​នាំ​យក​សៀវ​ភៅ​ សិក្សាភាសាជប៉ុនបក​ប្រែ​ទៅ​ជា​ភា​សា​កូ​រ៉េ​និង​បង្រៀន​លើក​លែង​តែ​មុខ​វិជ្ជា​សង្គម​ដូច​ជា​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រនិង​អក្សរសាស្ត្រ។ នៅ ពេល​នោះ​មាន​មនុស្ស​ជា​ច្រើន​ដែលបានរិះ​គន់​​សេចក្តីថ្លៃ​ថ្នូរ​ខ្ពស់​របស់​ជន​ជាតិ​កូ​រ៉េ មិន​ដែល​មិន​អាច​បង្កើត​សៀវភៅសិក្សាបាន។ ប៉ុន្តែ​ពួកគេនៅតែតាំង​ចិត្ត​ធ្វើ​ ព្រោះ​ដើម្បីមាន​កម្មវិធី​អប់​រំនោះជន​ជាតិ​ជប៉ុន​ បាន​ចំ​ណាយ​ពេល​រាប់​រយ​ឆ្នាំ​ផ្លាស់​ប្តូរពី​ការ​បណ្តុះ​បណ្តាល​ការ​អប់​រំ​បស្ចឹមប្រ​ទេស​ស្រប​តាម​លក្ខណៈ​អាស៊ី​ចាប់​ផ្តើម​ពី​សម័យ​ស្តេច​មីញជី។ ដើម្បី បន្ថយ​ចម្ងាយ​មិន​មាន​វិធី​ណា​ក្រៅ​ពី​ការ​រៀនយកបទពិសោធន៍របស់មនុស្ស​ជោគជ័យនោះទេ ទុក​ពេល​ស្វែង​យល់​​ប្រើ​ដើម្បីធ្វើ​កិច្ច​ការ​ផ្សេងៗ ល្អជាង។​ ដោយ​សារ​តែ​ប្រ​ទេស​កូរ៉េ​ចង់ក្លាយជាកំ​ណែរបស់​ប្រទេសជប៉ុន សេដ្ឋកិច្ចផ្អែកលើមោទនភាព​របស់​ជន​​​ជាតិ​​ វិន័យ​និង​សីលធម៌របស់សង្គមទាំងមូល។
គ្រប់២០ ឆ្នាំដល់ឆ្នាំ ១៩៨៨ ប្រទេសកូរ៉េធ្វើជាម្ចាស់​ផ្ទះ​Olympic Seoul ពិ​ភព​លោក​ទាំង​មូល​គ្មាន​នរណាម្នាក់​មិន​ចង់​ជឿ​លើ​អ្វី​ដែល​បាន​ឃើញ​នោះ​ទេ​ពេល​​បាន​ឃើញភាពអស្ចារ្យនៅលើដងទន្លេហាន។ ឡាន ម៉ូតូ ត្បាញ គីមី ការបង្កើតកប៉ាល់ គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់ នុំចំណី។ល។ អ្វីដែល ប្រទេសជប៉ុនមានគឺកូរ៉េមាន ទោះប្រជាជនមានត្រឹម ១/៣ ប្រទេស ជប៉ុន​ក៏​ដោយ​។​ គ្មាននរណាម្នាក់ដឹងថារយៈពេល ២០ ឆ្នាំនោះប្រ​ទេស​កូ​រ៉េ​ កំ​ពុង​ចាប់​ដៃ​គ្នា​ប្តេជ្ញា​ចិត្ត​ដើម្បីគេចចេញពីភាពក្រីក្រ។ នៅលើកញ្ចក់ទូរ ទស្សន៍​មាន​​តែកម្មវិធីចំនួនពីរគឺបង្រៀនធ្វើមនុស្សនិងបង្រៀនរកស៊ី ពី អារ្យធម៌​តូច​តាច​បំផុតដូចជាស្នាមញញឹមរបស់អ្នកលក់ រហូតដល់វិធី​គ្រប់​គ្រង​លុយ​នៅ​ហាង​កា​ហ្វេ​និង​របៀប​សាង​សង់​រោងចក្រ​។ ពួក​គេ​គាំ​ទ្រ​អ្នក​ផលិត​មាន​ទស្សន​ផលិតគឺស្នេហាជនជាតិ "ម្ចាស់អាជីវកម្មគឺស្នេហាជាតិ" ។ ពី​ជន​ជាតិ​មួយដែល”ស្វែងរកការងារ” គឺចាំអាជីវកម្មបរទេសបង្កើតរោងចក្រ និង​ជួល​ពលករកូរ៉េ កូរ៉េខាងចាប់ផ្តើមខ្វះកម្លាំងពលកម្មហើយ​ក្លាយ​ជា​ ជន​ជាតិ​មួយ​”ផ្ដល់ការងារ” គឺសាងសង់រោងចក្រនៅប្រទេសក្រៅហើយ​ប្រ ជា​ជន​ចិន​ ថៃ និងហ្វីលីពីន រាប់លាននាក់ឈរតម្រង់ជួរដើម្បីស្នើម្ចាស់កូរ៉េ ផ្ដល់​អោយ​ការ​ងារ​ធ្វើ។ កូរ៉េបានទទួលជោគជ័យក្នុងការបន្តភ្ចាប់ពីប្រទេស ជប៉ុន​គឺ​ជន​ជាតិ​ដែលផ្ដល់ការងារធ្វើអោយគេ។
នៅឆ្នាំ ១៩៨៨ កាំជ្រួចបំភ្លឺទាំង២​ច្រាំង​ទន្លេ​ហាន ​ជន​ជាតិ​កូរ៉េ​បាន​អោប​គ្នា​និង​សើច​ទាំងទឹកភ្នែក ថា​ពេល​នេះប្រ​ទេស​កូរ៉េ​បាន​ចូល​ក្នុង​ចំ​ណោម២៤​ប្រ​ទេស​ដែលរីកចម្រើន​បំផុត​នៅលើពិភពលោក។ បណ្ដាបញ្ហាត្រូវប្រឈមថ្មីនឹងលេចចេញជាថ្មីព្រោះពេលនេះមិនមែនជប៉ុនទេតែហុងកុងនិងសឹង្ហបុរី ជា​ដុំ​ដែក​ឆក់​ទាក់​ទាញ​របស់​អាស៊ី​ពីហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​និងកម្សាន្ត។ ខ្សែ​ភាព​យន្ត​ហុង​កុង​បាន​ជន់​លិច​ទី​ផ្សារ​និង​គ្មានគូ​ប្រកួតប្រជែងឡើយ។
ប្រទេសកូរ៉េជ្រើសរើសនិស្សិតឆ្នើម ២០០០ នាក់ទៅ Holywood ខំសិក្សាពី​អ្នក​ដឹកនាំ សម្តែង សម្លៀកបំពាក់ ។ល។ ៤ ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា នៅឆ្នាំ ១៩៩២ ខ្សែភាពយន្តកូរ៉េដំបូងគេ បានបញ្ចាំងគឺរឿង អារម្មណ៍ ស្នេហាដំបូង ផ្កាឆ័ត្រ។ល។​​ជាមួយតារាសម្តែងស្រស់ស្អាតពីមីលីមែត្រ ឡើង​និងបែបអាស៊ី។ ខាងភាពយន្តសហការជាមួយម៉ូដសម្លៀកបំពាក់ គ្រឿង​សំអាងនិងទំនិញប្រើប្រាស់បានចាប់ផ្តើមចូលទីផ្សារ។ ស្ថាន​ទូត​កូ​រ៉េ​របស់​ប្រទេស​មាន​ភារកិច្ច​បក​ប្រែ​ជា​ភា​សា​ក្នុង​ស្រុក​និង​ប្រ​គល់​ទៅ​ឱ្យ​បណ្ដាញ​ទូរទស្សន៍បង្កើតរលក Hallyu ដ៏ល្បីល្បាញ។ ប្រទេសជប៉ុនបែប​មក​​កោតសសើរកូរ៉េ ប្រទេសចិនច្របូកប្របល់ សូម្បីតែខ្សែភាពយន្តបុ​រាណ​ចិនក៏ត្រូវយុវវ័យជេរមិនមើល មើលតែខ្សែភាពយន្តកូរ៉េ និងបណ្តាប្រ​ទេស​អា​ស៊ីអាគ្នេយ៍ចេះតែអ៊ូប៉ាអ៊ូប៉ា ។ ខ្សែភាពយន្តហុងកុងត្រូវបានបណ្តេញ​ចេញ​ពីទីផ្សារ។
នៅឆ្នាំ ១៩៨៨ ក្រៅពីចំនួនមនុស្សដែលទៅហូលីវូដដើម្បីបង្កើតឧស្សា ហកម្ម​ភាពយន្ត និងត្រូវបានលើកទឹកចិត្តឱ្យទៅទីក្រុងមីឡាននិងប៉ារីស ដើម្បី​សិក្សាម៉ូដនិងគ្រឿងសំអាង។ បណ្ដាក្រុមឡាន Kia Samsung Hyundai នៅជួលទាំងក្រុមរចនារបស់ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ដូចជា Mercedes BMW មកធ្វើការអោយពួកគេជាមួយនឹងមហិច្ឆតានៃការនាំ ចេញយានយន្តទៅកាន់សហរដ្ឋអាមេរិកនិងអឺរ៉ុប។ លក់ចេញទៅប្រទេស ក្រៅត្រូវស្អាតបែបប្រទេសក្រៅ មូលៗស្អាតៗបែបអាស៊ីប្រទេសខាង លិច​មិន​ចូលចិត្តទេមិនអាចលក់បានទេ។ មានឆ្នាំខ្លះម៉ូតឡាន Hyundai លក់ដាច់បំផុតនៅអាមេរិកខាងជើងនិងអឺរ៉ុប។ ​អាមេរិក​ចាប់ផ្តើម​មើល​កូរ៉េ​ដោយ​ក្រ​សៃភ្នែកផ្សេងកោតសរសើរ ភ្ញាក់ផ្អើលនិងពេញចិត្ត។
ក្រៅពីនេះសិស្សពូកែគណិតវិទ្យាត្រូវបានដឹកនាំទៅតាមហិរញ្ញវត្ថុនៅតាម សាក​លវិទ្យាល័យធំ ៗ ជុំវិញពិភពលោកដោយមានគោលបំ​ណង​ប្រែ​ក្លាយ​ទី​ក្រុងសេអ៊ូលឱ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដូចជាទីក្រុង London, New York។ ពួកគេបានសិក្សាទាំងយប់ទាំងថ្ងៃហើយបានអូសយកមកប្រទេស បង្កើតអាជីព។ ប្រជាជនបានរួមវិភាគទានប្រាក់រួមគ្នាហើយមូលនិធិវិនិ យោគ​ត្រូវបានបង្កើតមកដោយស្វែងរករោងចក្រចាប់ផ្តើមអាជីពដើម្បីផ្ដល់ លុយចូលរួមជារដ្ឋបាល។ដោយគ្មានការរិះគន់ឬស្តី បន្ទោស បុគ្គល​ណា​ឡើយ ចូល រួម​ចំណែក​ក្នុងការកសាងអាជីវកម្ម​ឱ្យ​កាន់​តែ​រឹង​មាំ​ដោយ​ស្មា​រតី​គឺជួយ​ប្រជាជនកូរ៉េ​ម្នាក់មាន​បាន​គឺ​ប្រទេស​កូរ៉េ​ទាំង​មូល​ក៏​មាន​បាន​ដែរ។
ប្រព័ន្ធលក់រាយ Lotte ត្រូវតែមានកាតព្វកិច្ចនាំយកទំនិញកូរ៉េទៅ​គ្រប់​ទី កន្លែង​​ក្រុមហ៊ុន Samsung បានចាប់ផ្តើមជ្រើសរើសនិស្សិតឆ្នើម ៗ នៅ​អា​ស៊ី​​ដើម្បីទទួលបានអាហារូបករណ៍អនុបណ្ឌិតដោយឥតគិតថ្លៃដែលមាន​លក្ខខណ្ឌ​ថា​បន្ទាប់ពីបញ្ចប់​ការសិក្សាត្រូវ​នឹងចំណាយពេលច្រើន​ឆ្នាំ​ដើម្បី​បម្រើពួកគេ។ពួកគេបានប្រមូលផ្តុំចំណេះដឹងរបស់អាស៊ីទាំងមូលដើម្បី​ដណ្តើម​យកទីផ្សារស្មាតហ្វូននិងថេប្លេតប្រកួតប្រជែងនឹងក្រុមហ៊ុន Apple​ ប្រ​ឆាំងនឹងក្រុម Silicone ដូចជា Airbus របស់អឺរ៉ុបជាមួយក្រុមហ៊ុន Boeing អញ្ចឹង ។
ជនជាតិកូរ៉េមិនថាជាមនុស្សសាមញ្ញរឺថៅកែធំក៏ដោយអ្វីគ្រប់យ៉ាងដែលគេប្រើ ត្រូវតែផលិតនៅប្រទេសកូរ៉េ Made in Korea ទោះ​បី​ផលិតផល​ដែល​មាន​គុណភាពទាបអាក្រក់ពីទសវត្សរ៍ចិតសិប ឬទំនើប​ដូច​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ​។ បុគ្គលម្នាក់ៗលះបង់បន្តិចបន្តួចក៏មិនថ្វី។ ប្រ​សិន​បើ​អតិថិជន​មិន​គាំ​ទ្រ​ផលិតផល​ពីជំនាន់ចាប់ផ្តើម តើអាជីវកម្មនេះនៅដែរឬទេហើយ​ធ្វើ​មេច​មាន​ផលិត​ផល​ល្អ​នៅ​ពេលក្រោយនេះ?
ខ្ញុំចាំទៅប្រទេសកូរ៉េជាលើកដំបូងនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០០៥ បង​ស្រី​ខ្ញុំ​នៅវៀតណាមបានសរសេរឈ្មោះម៉ាកគ្រឿងសំអាងមួយចំនួនអោយខ្ញុំទិញអោយគាត់។នៅហាងមាននារីលក់ផលិតផលម្នាក់ពាក់ veston ពណ៌​ខ្មៅ​ដើរ​ដូចហោះយក​ពី​ផលិតផល​នេះ​ដល់​ផលិតផល​នោះ​អោយ​ខ្ញុំ​មើល​អស់​ពេល​ច្រើនម៉ោងពីគ្រឿងសំអាងកូរ៉េទាំងអស់។ ដោយ​សារ​តែ​ភា​សា​អង់​គ្លេស​មិន​ល្អ​នាង​បាន​ពន្យល់​ជាភាសាកូរ៉េរហូតដល់ស្អកក។នៅពេលដែល​ខ្ញុំ​ចង្អុល​ទៅ​ប្រអប់ម្សៅនាងមានការខកចិត្តហើយយំ។ ប្រហែល​ជា​នាង​យំ​ដោយ​សារ​សមត្ថភាព​លក់​របស់​នាង​មិន​ខ្លាំង​មិន​អាច​លក់​ផលិតផល​របស់​ប្រទេស​នាង​​​បាន នាងយំព្រោះស្នេហាជាតិរបស់នាង មិន​បញ្ចុះ​បញ្ចូល​អតិថិជន​បាននាងយំព្រោះនាងមិនសម្រេចកិច្ចការប្រទេស​ប្រគល់ឱ្យ។ មនុស្ស​គ្រប់​រូប​នៅ​ក្នុង​សង្គម​កូរ៉េ​ត្រូវ​បាន​ចាត់តាំងយ៉ាងច្បាស់ថា​អ្នក​ដែល​ទៅ​សាលា​រៀន​ត្រូវតែខិតខំរៀនសូត្រនិងមានប៉ាតង់ច្នៃប្រឌិត អ្នក​ផលិត​ត្រូវ​ផលិត​អោយ​​ល្អអ្នកណាលក់ទំនិញត្រូវតែលក់អោយបានទំនិញ។ អ្នក​ប្រើ​ត្រូវ​ទិញ​ទំ​និញ​របស់​កូរ៉េ។ កាត​ព្វកិច្ច​របស់​ពលរដ្ឋ​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រ​ទេស​គឺ​អញ្ចឹង ​ធ្វើ​និង​ធ្វើ​ដោយ​ស្ងៀមស្ងាត់ មិន​មើល​រិះ​គន់​មតិ​ទៅ​វិញ​ទៅ​មក​ធ្វើអ្វី​។ ទឹក​ភ្នែក​និង​មោទនភាពជាតិបានធ្វើឱ្យខ្ញុំស្រឡាំងកាំង​។ នាង​គ្រាន់​តែ​ជា​អ្នក​លក់​ធម្មតាម្នាក់ក្នុងចំណោមអ្នកលក់រាប់ពាន់នាក់នៅលើទឹកដី​កូ​រ៉េ​តែដឹងពីរបៀបស្ម័គ្រចិត្តធ្វើឱ្យអស់ពីសមត្ថភាពព្រោះអ្វីដែលធំធេងច្រើនជាងការចំណេញ។ ដោយ​សារ​តែ​ការ​គោរព​ខ្ញុំបានទិញ​ប្រអប់គ្រឿង​សំអាង​កូរ៉េទាំង​អស់​ទោះ​បីជាខ្ញុំមិនដឹងថាវាល្អឬអត់ក៏ដោយ។ នៅពេល​ដែល​ខ្ញុំ​ដើរ​ចេញ​ពី​ហាង​ខ្ញុំ​ងាក​ក្រោយ​ក៏​ឃើញ​នាង​អោន​ចុះបង្ហាញ​បាន​ភាព​គោ​រព​ដល់​ខ្ញុំ​ដែរ​។
នៅ​តាម​ផ្លូវ​ខ្យល់​ចាប់​ផ្តើម​ត្រ​ជាក់ ​មាន​និស្សិត​មួយ​ក្រុម​បាន​រត់​ហាត់​ប្រាណ​ហើយ​​អាវលើខ្នងខាងក្រោយ​មាន​ពាក់ទង់ជាតិរបស់ប្រទេសពួកគេ។ ហើយ​ខ្ញុំ​ដឹង​ថា​នៅ​ពីខាង​ក្រោយពលរដ្ឋគ្រប់រូបគឺជាប្រទេស ។





Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?